ឡានអគ្គិសនី រាងតូចច្រឡឹងពណ៌ស្អាតៗ តម្លៃជាង ១ម៉ឺនដុល្លារ
ឡានអគ្គិសនីរាងតូចច្រឡឹងគួរឲ្យស្រឡាញ់ត្រូវចិត្តក្មេងៗសិស្សសាលា។ រថយន្តអគ្គិសនីនេះដែរជាមានម៉ូដែលឈ្មោះថា Levdeo ដែលមានប្រភេទទ្វាពីរ និងទ្វាបួន។
ចំពោះលក្ខណៈពិសេសរបស់កូនឡានអគ្គិសនីនេះរួមមាន៖
អាចបើកបរបានល្បឿន50km/h
សាកមួយពេញបើកបរបាន120km
ផ្ដល់ការធានាលើគុណភាពរថយន្ដ2ឆ្នាំ
ធ្វើស្លាកលេខជូនដោយឥតគិតថ្លៃ
អាចជិះបាន 4នាក់។
តាមប្រភពពីផេកហ្វេបុកឈ្មោះ Levdeo Cambodia បានបង្ហោះ និងបង្ហាញពីតម្លៃវិញឡាននេះ សម្រាប់ប្រភេទទ្វាពីរ មានតម្លៃប្រមាណជា ១ ៤៩៩៥ ដុល្លារ និងប្រភេទទ្វាបួន មានតម្លៃប្រមាណជា ១ ៥៩៩៥ ដុល្លារ៕
នេះរូបភាពឡានអគ្គិសនី៖
No comments:
Post a Comment