បច្ចេកវិទ្យាលើកំពូលកាស កាត់បន្ថយសម្លេងរំខានរបស់ SONY ឃើញចង់ទិញប្រើហ្មង!!
កាសស្តាប់ WH-1000XM3 គឺជាម៉ូដែលថ្មីរបស់ក្រុមហ៊ុន Sony ដែលមានការទទួលស្គាល់ខ្លាំងនៅក្នុងគ្រួសារនៃកាសស្តាប់ Sony 1000X។
កាសម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុនភ្ជាប់ជាមួយនឹងមុខងារពិសេសៗជាច្រើន ដែលមានការ update ចេញពីកាសស្តាប់ម៉ូដែលមុនគឺ WH-1000XM2 ជាមួយនឹងការពង្រឹងបន្ថែមទៅលើមុខងារ multiple keyជាច្រើនដូចជាការ upgrade ទៅលើបន្ទះឈីប HD Noise Cancelling Processor QN1 ដែលមានកម្លាំងខ្លាំងក្លាជាងមុន ៤ ដងបើធៀបជាមួយនឹងបន្ទះឈីបជំនាន់មុន និងមានភ្ជាប់ជាមួយ បច្ចេកវិទ្យា Dual Noise Sensor Technology ដែលនឹងធ្វើការលុបនូវសម្លេងរំខានជុំវិញបានយ៉ាងល្អជាមួយនឹង microphones ភ្លោះ។
កាសស្តាប់ WH-1000XM3 នេះមិនត្រឹមតែមានងារជាកំពូលកាសឃ្លុបត្រចៀកដែលកាត់បន្ថយសម្លេងរំខានបានល្អបំផុតនោះទេ ក៏ប៉ុន្តែជាមួយនឹងកម្មវិធី Sony Headphones Connect app ដែលធ្វើអោយកាសស្តាប់ WH-1000XM3 ក្លាយទៅជាកាសឃ្លុបត្រចៀកឆ្លាតវៃដែលអ្នកនិយមចូលចិត្តស្តាប់តន្ត្រីជាមួយនឹងបច្ចេកវិទ្យាថ្មីៗគួរតែមានម្នាក់មួយ ពីព្រោះថា Sony បានបំពាក់នូវមុខងារថ្មីៗជាច្រើនគឺ
•Adaptive Sound Control mode ដែលអាចគ្រប់គ្រងសម្លេង និងដឹងថាអ្នកស្តាប់កំពុងនៅក្នុងបរិយាកាសបែបណាដោយ ប្រពន្ធ័នេះនឹងធ្វើការផ្លាស់ប្តូរដោយស្វ័យប្រវត្តិទៅតាមបរិយាកាសដែលអ្នកកំពុងតែស្ថិតនៅ
នៅពេលដែលអ្នកកំពុងដើរតាមដងផ្លូវនោះប្រពន្ធ័ Ambient soundsនឹងដំណើរការដោយអ្នកអាចស្តាប់លឺនូវសំឡេងនានាជុំវិញខ្លួនទោះអ្នកកំពុងតែស្តាប់តន្រ្តីក៏ដោយ។
តែនៅពេលដែលអ្នកកំពុងធ្វើដំំណើរនោះប្រពន្ធ័ Noise Cancellation នឹងដំណើរការដោយគ្មានសម្លេងរំខានគឺមានតែអ្នក និងតន្រ្តីតែប៉ុណ្ណោះ។
•Customizable Automatic Power Off ដែលអ្នកអាចដំណើរការនូវមុខងារ Noise Cancellation បានដោយមិនចាំបាច់ភ្ជាប់ជាមួយឧបករណ៍តន្រ្តី នោះអ្នកនឹងនៅតែអាចទទួលបានភាពស្ងប់ស្ងាត់លើសពីនេះអ្នកក៏អាចរៀបចំ និងកែប្រែមុខងារប្រពន្ធ័សម្លេងផ្សេងៗនៅលើកម្មវីធីនេះបានថែមទៀតផង។
អ្វីដែលអ្នកប្រើប្រាស់កាន់តែពេញចិត្តទៀតនោះ គឺជាមួយនឹងមុខងារ Quick Attention Mode ដែលអនុញ្ញាតអោយអ្នកអាចស្តាប់ឮនូវអ្វីដែលនៅជុំវិញខ្លួនដោយមិនបាច់ដោះកាសនេះចេញទេដោយអ្នកស្តាប់គ្រាន់តែយកដៃក្តោបផ្នែកខាងស្តាំនៃកាសនោះសម្លេងតន្ត្រីនឹងត្រូវបានបន្ថយដោយស្វ័យប្រវត្តិ។
ជាមួយនឹង Touchpad នៅផ្នែកខាងស្តាំដែលបានតម្លើងយ៉ាងពិសេសអោយអ្នកស្តាប់អាចតម្លើង បន្ថយ ឬក៏ប្តូរបទចម្រៀងបានដោយគ្រាន់តែអូសដៃប៉ះពីលើវា។ កាសម៉ូដែលនេះក៏អាចដំណើរការនូវ Google Assistantបានយ៉ាងរំភើយផងដែរ។
កាន់តែពិសេសជាងមុន កាសស្តាប់ម៉ូដែលនេះគឺមានមុខងារ Atmospheric Pressure Optimizing ដែលប្រើប្រាស់នូវសេនស័រដើម្បីចាប់យកនូវសម្ពាធខ្យល់នៅជុំវិញខ្លួន របស់អ្នកសា្តប់ហើយធ្វើការកំណត់ទៅលើមុខងារ Noise Cancellingទៅតាមបរិយាកាសដែលអ្នកស្តាប់កំពុងតែស្ថិតនៅ។
កាសស្តាប់ WH-1000XM3 មានប្រព័ន្ធសំឡេងកម្រិតខ្ពស់ High-Resolution Audio ជាមួយនឹង 40mm driver unit ជាមួយនឹង Liquid Crystal Polymer (LCP) ដែលអាចធ្វើការគ្រប់គ្រងទៅលើសម្លេង Beats ខ្លាំង និងអាចបង្កើតនូវកម្រិតហ្វ្រេកង់ពេញលេញដល់ទៅ 40kHz។
ការប្រើប្រាស់បន្ទះឈីប HD Noise Cancelling Processor QN1 ក្រៅពីធ្វើការបានយ៉ាងល្អទៅលើការកាត់បន្ថយសម្លេងរំខានហើយនោះបច្ចេកវិទ្យានេះ ក៏ផ្តល់នូវសម្លេងគុណភាពខ្ពស់ដល់ទៅ 32-bit Audio Signal Processing និងការបញ្ចូលគ្នានៃ DAC ជាមួយនឹងមុខងារ Amplifier ថែមទៀតផង។ និយាយជារួមទៅ គឺផ្តល់អោយអ្នកនូវគុណភាពសម្លេងមួយដែលជាទីពេញចិត្តបំផុតតែម្ដង។
ក្រៅពីនាំមកជាមួយនូវបច្ចេកវិទ្យាទំនើបៗហើយនោះ កាសនេះបានរចនាជាមួយនឹងរូបរាងស្រឡូន និងស្រាលជាងម៉ូដែលមុនៗ ដែលអាចអោយអ្នកមានអារម្មណ៍ល្អ និងពាក់ស្តាប់ក្នុងការធ្វើដំណើរបានយូរជាងមុនជាមួយនឹងថាមពលថ្មកាន់តែធំ ដែលអាចប្រើប្រាស់បានរហូតដល់ទៅ ៣០ ម៉ោងនិងអាចទ្រទ្រង់ជាមួយនឹងមុខងារ Noise Cancelling រួមនិង BLUETOOTH® Connection បានយ៉ាងល្អឥតខ្ចោះ។
តែឈប់សិននៅមិនទាន់អស់នោះទេ កាសស្តាប់ WH-1000XM3 នេះបាន Upgrade នូវមុខងារ Quick Charging ដែលអាចស្តាប់តន្រ្តីបាន2ម៉ោងទៀតតាមប្រព័ន្ធ Wireless បន្ទាប់ពីបញ្ចូលថាមពលថ្ម 10នាទីតាមរយៈ USB type-C™ port ។
អ្នកអាចរកជាវនូវកាសឃ្លុបត្រចៀកដែលជាកំពូលកាសកាត់បន្ថយសម្លេងរំខាន និង ឆ្លាតវៃម៉ូដែល WH-1000XM3 នេះបាននៅតាមបណ្តាហាងនានាដែលជាដៃគូចែកចាយផលិតផលរបស់ Sony៕
No comments:
Post a Comment