លេងជិត១ពាន់នាទីហើយ Sanchez មិនទាន់រកគ្រាប់បាននៅឡើយ
Jose Mourinho កំពុងស្ថិតនៅក្រោមសម្ពាធដ៏ធ្ងន់ក្រោយដឹកនាំ Manchester United មិនបានល្អដោយស្ថិតនៅលេខ៧ក្នុងលីគ និងទើបធ្លាក់ចេញពីពាន League Cup កាលពីពេលថ្មីៗប៉ុន្តែអ្នកដែលរងសម្ពាធខ្លាំងជាងអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ទៀតនោះគឺខ្សែប្រយុទ្ធ Alexis Sanchez។
អតីតកីឡាករ Barcelona បានចូលរួមជាមួយបិសាចក្រហមកាលពីខែមករាហើយត្រូវគេរំពឹងថានឹងជួយពង្រឹងប្រព័ន្ធប្រយុទ្ធរបស់ United ឲ្យកាន់តែខ្លាំងថែមទៀត។ យ៉ាងណាគ្រប់យ៉ាងខុសការស្មានដោយ Sanchez មួយរយៈធំចុងក្រោយនេះមិនអាចរកគ្រាប់ឲ្យក្រុមបានទាល់តែសោះ។
គិតមកទល់ពេលនេះគឺមានរយៈពេល៨៣២នាទីហើយ ដែល Sanchez មិនអាចរកគ្រាប់បញ្ចូលទីបាន។ លើកចុងក្រោយដែលកីឡាករសញ្ជាតិឈីលីស៊ុតបញ្ចូលទីនៅ Premier League គឺកាលពីថ្ងៃ៣១ ខែមិនា ក្នុងជ័យជម្នះ ២-០ លើ Swansea City។
នៅរដូវកាលនេះ Sanchez លេងពេញបាន១ប្រកួតប៉ុណ្ណោះកាលប៉ះ Leicester City ក្រោយមកអវត្តមានប្រកួតទីពីរដោយសាររបួស។ សម្រាប់ការប៉ះ Burnley, Watford និង Wolverhampton កីឡាករវ័យ ២៩ឆ្នាំបានត្រឹមប្ដូរចូលនៅវគ្គទីពីរ៕
No comments:
Post a Comment