Saturday, April 26 2025

Andre Silva ជា​អ្នក​បន្ត​វេន​របស់ Cristiano Ronaldo?

"អ្នក​បន្ត​វេន​របស់ Cristiano Ronaldo"ខ្សែ​ប្រយុទ្ធ Andre Silva កំពុង​ឡើង​ទម្រង់​លេង​ខ្លាំង​ក្នុង​រដូវ​កាល​នេះ។


មូល​ហេតុ​ដែល​សារព័ត៌មាន​ល្បីៗ​ជា​ច្រើន ដាក់​រហស្សនាម​បែប​នេះ​ឲ្យ Silva ព្រោះ​វា​ទាក់ទិន​នឹង​បទ​សម្ភាសន៍​មួយ​របស់ Cristiano Ronaldo កាល​ពី​ឆ្នាំ ២០១៧។ អតីត​កីឡាករ​ Real Madridបាន​និយាយ​ថា Silva នឹង​ក្លាយ​ជា​អ្នក​ជំនួស​ខ្លួន​ក្នុង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ នៅ​ពេល​ខ្លួន​ចូល​និវត្តន៍​ទៅ។ ក្នុង​ពេល​នោះ Ronaldo បាន​និយាយ៖ "នៅ​ពេល​ខ្ញុំ​ចូល​និវត្តន៍​ទៅ​ អនាគត​របស់​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​គឺ​នឹង​មាន​ភាព​ល្អ​ហើយ ព្រោះ​នៅ​ពេល​នេះ ក្រុម​មាន​ខ្សែ​ប្រយុទ្ធ Andre Silva ចូល​រួម​រួច​ទៅ​ហើយ"។


នៅ​ពេល​ដែល Ronaldo និយាយ​នោះ Silva កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ Porto។ ក្នុង​រដូវ​កាល ២០១៦/១៧ កីឡាករ​បាន​ស៊ុត​ចូល ២១ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៤៤ លើក​ឲ្យ​ក្លឹប​ព័រទុយហ្គាល់។


កីឡាករ​ Silva ក៏​បាន​ផ្ទេរ​ទៅ​ចូល​រួម​ជាមួយ​ AC Milan នៅ​រដូវ​កាល ២០១៧/១៨។ ទោះ​ជា​យ៉ាង​ណា នៅ​អ៊ីតាលី​ ខ្សែ​ប្រយុទ្ធ​ហាក់​បង្ហាញ​ទម្រង់​មិន​សូវ​ល្អ​។ កីឡាករ​ស៊ុត​ចូល​តែ ១០ គ្រាប់​ប៉ុណ្ណោះ ក្នុង​ការ​បង្ហាញ​ខ្លួន​ដល់​ទៅ ៤០ លើក។



Silva ត្រូវ​បាន AC Milan បញ្ជូន​ឲ្យ​ទៅ​លេង​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​ឲ្យ Sevilla ក្នុង​រដូវ​កាល​នេះ ហើយកំពុងមានទម្រង់លេងបានយ៉ាងល្អ។ ខ្សែ​ប្រយុទ្ធ​បាន​ស៊ុត​ចូល​ដល់​ទៅ ៧ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​តែ ៦ លើក​ប៉ុណ្ណោះ។ ក្នុង​នោះ រាប់​បញ្ចូល​ទាំង ២ គ្រាប់​ដែល​ Silva ស៊ុត​ចូល​លើ​ក្លឹប Real Madrid យប់​មិញ​ផង​ដែរ៕

No comments:

Powered by Blogger.