មានអ្នកជាប់ពន្ធនាគារម្នាក់សុខចិត្តបន្តនៅទីនោះថែមមួយសប្ដាហ៍ដើម្បីបានជួប Totti
អតីតខ្សែប្រយុទ្ធ Francesco Totti កាលពីពេលថ្មីៗនេះ បានទម្លាយថា មានអ្នកជាប់ពន្ធនាគារម្នាក់សុខចិត្តបន្តនៅទីនោះថែមមួយសប្ដាហ៍ ដើម្បីបានជួបខ្លួន។
Totti បានរម្លឹកថា ក្រោយអ៊ីតាលីឈ្នះ World Cup កាលពីឆ្នាំ ២០០៦ ខ្លួនស្ថិតក្នុងចំណោមកីឡាករអ៊ីតាលីដែលត្រូវធ្វើដំណើរទៅពន្ធនាគារ Ribibbia នៅទីក្រុងរ៉ូម ព្រោះទស្សនកិច្ចនេះគឺជាផ្នែកមួយនៃកម្មវិធីសប្បុរសធម៌។
Totti បានទម្លាយថា នៅពេលនោះ ខ្លួនបានមើលឃើញអ្នកជាប់ពន្ធនាគារម្នាក់។ ទោះជារួចទោសមែន បុរសនោះសុខចិត្តបន្តជាប់ពន្ធនាគាររយៈពេល ១ សប្ដាហ៍បន្ថែម ដើម្បីជួប Totti។
ពេលបានឃើញ Totti ទោះជាមានការរារាំងជាច្រើនក៏ដោយ អ្នកជាប់ពន្ធនាគារនោះបានខំប្រឹងប្រែងយ៉ាងខ្លាំង រុលខ្លួនមកមុខ ដើម្បីបានថតជាមួយខ្សែប្រយុទ្ធ។
នៅពេលរម្លឹកអំពីទិដ្ឋភាពទាំងនេះ Totti បាននិយាយថា ខ្លួនមិនយល់សោះ ហេតុអីបានជា អ្នកជាប់ពន្ធនាគារនោះ តស៊ូប្ដូរផ្ដាច់ដល់ថ្នាក់នេះ ដើម្បីបានថតរូបជាមួយខ្លួន។
Totti គឺជាវីរបុរសរបស់ក្លឹប Roma។ អតីតកីឡាករបានចំណាយពេលពេញមួយអាជីពបាល់ទាត់របស់ខ្លួនលេងឲ្យក្លឹបអ៊ីតាលី។ ក្នុងរយៈពេល ២៥ រដូវកាលលេងឲ្យក្លឹប អតីតខ្សែប្រយុទ្ធស៊ុតចូល ៣០៧ គ្រាប់ ក្នុងការបង្ហាញខ្លួន ៧៨៦ លើក។
កីឡាករបានរួមចំណែកក្នុងការជួយអ៊ីតាលីឲ្យឈ្នះ World Cup ២០០៦ នៅអាល្លឺម៉ង់៕
No comments:
Post a Comment