Bayern កំពុងត្រៀមចុងប៊ិច ស៊ីញេយក James ពី Real Madrid
ក្លឹប Bayern Munich ត្រូវបានសារព័ត៌មានអេស្ប៉ាញល្បីឈ្មោះ Marca រាយការណ៍ថា កំពុងត្រៀមទិញដាច់ James Rodriguez ពីក្លឹប Real Madrid។
បើតាមប្រភពដដែល ភ្នាក់ងារកីឡាករកូឡុំប៊ី លោក Jorge Mendes នឹងធ្វើការហោះទៅអាល្លឺម៉ង់ដើម្បីជួបថ្នាក់ដឹកនាំក្លឹប Bayern ដើម្បីចាប់ផ្ដើមដំណើរការផ្ទេរផ្លូវការនេះ។
គួររំលឹកផងដែរថា កាលពីឆ្នាំ ២០១៧ James បានចាកចេញពី Real Madrid ទៅចូលរួមជាមួយ Bayern ក្នុងនាមជាកីឡាករខ្ចីជើងរយៈពេល ២ រដូវកាល។ ក្នុងកិច្ចព្រមព្រៀងខ្ចីជើងនោះផងដែរ ក្លឹបទាំងពីរបានស្រុះស្រួលគ្នា ដាក់លក្ខខណ្ឌទិញផ្ដាច់ក្នុងនោះ។ បើតាម Sport Bild តម្លៃទិញផ្ដាច់គឺប្រមាណ ៤២ លានអឺរ៉ូ (ជិត ៥០ លានដុល្លារសហរដ្ឋអាមេរិក)។
កាលពីរដូវកាលមុន James លេងឲ្យ Bayern បាន ៣៩ ប្រកួត និងស៊ុតចូល ៨ គ្រាប់។ ក្នុងរដូវកាលនេះ កីឡាករកូឡុំប៊ីត្រូវបានដាក់ឲ្យចូលលេង ៥ ប្រកួត ហើយគិតមកទល់ពេលនេះ និងស៊ុតចូល ២ គ្រាប់៕
No comments:
Post a Comment