Tuesday, April 22 2025

យុវវ័យ ១៩ ឆ្នាំ​លួច​ Hack ចូល​ Server Apple ពេល​នេះ​ដឹង​លទ្ធផល​ហើយ

កាល ពី ខែ សីហា កន្លង ទៅ យុវវ័យ សញ្ជាតិ អូស្ត្រាលី វ័យ ១៩ ឆ្នាំ មួយ រូប បាន ទទួល ទោស កំហុស ថា បាន លួច ចូល Server របស់ Apple ជា ច្រើន លើក ក្នុង រយៈពេល ពីរ ឆ្នាំ កន្លង នេះ។


ប៉ុន្តែ ថ្ងៃ នេះ យុវវ័យ រូប នេះ ត្រូវ បាន តុលាការ សម្រេច ឲ្យ រួច ផុត ពី ការ ផ្ដន្ទាទោស និង មិន ត្រូវ ចំណាយ ពេល ក្នុង គុក ដោយ សារ Hack ចូល Server របស់ Apple នោះ ទេ។ យុវវ័យ ដែល មិន ត្រូវ គេ បង្ហាញ អត្តសញ្ញាណ ដោយ សារ ហេតុផល ច្បាប់ រូប នេះ អាច Hack Apple បាន សម្រេច ពី ផ្ទះ របស់ ខ្លួន ក្នុង រដ្ឋ Melbourne ដោយ លើក ហេតុផល ថា ជា អ្នក គាំទ្រ មួយ រូប និង ចង់ ធ្វើ ការ នៅ Apple។

នា ពេល នោះ គេ ទើប មាន វ័យ ១៦ ឆ្នាំ ប៉ុណ្ណោះ ហើយ រូប គេ បាន ទាញ យក ឯកសារ ទំហំ ៩០ GB ពី ប្រព័ន្ធ របស់ Apple ដោយ យក រក្ស ទុក ក្នុង Folder ក្នុង កុំព្យូទ័រ នៅ ឯ ផ្ទះ មាន ឈ្មោះ ថា "Hacky hack hack”។


ត្បិត ថា មិន មាន កំណត់ ត្រា បទល្មើស ក៏ ពិត មែន ប៉ុន្តែ យុវវ័យ រូប នេះ ត្រូវ ស្ថិត ការ ព្យួរទោស មាន លក្ខខណ្ឌ រយៈពេល ៨ ខែ។ យុវវ័យ រូប នេះ ក៏ ត្រូវ គេ ទទួល ចូល រៀន នៅ សកលវិទ្យាល័យ ដើម្បី រៀន អំពី ឧក្រិដ្ឋកម្ម បច្ចេកវិទ្យា និង សុវត្ថិភាព លើ អ៊ីនធឺណិត ផង ដែរ៕

No comments:

Powered by Blogger.