ខ្លាំងបាត់! ទូរសព្ទតម្លៃ ៤០០ ទៅ ៦០០ដុល្លារ OPPO វ៉ាដាច់គេជាម៉ាកទូរសព្ទលក់ដាច់បំផុត
ក្នុងរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារបច្ចេកវិទ្យាអន្តរជាតិមានមូលដ្ឋាននៅហុងកុង Counterpoint បានបង្ហាញថា OPPO បានជាប់ជាម៉ាក់ស្មាតហ្វូនឈានមុខគេមួយនៅក្នុងកម្រិតតម្លៃខ្ពស់។ នេះគឺជាលទ្ធផលនៃការសិក្សាលើការលក់ទូរសព្ទស្មាតហ្វូននៅចិនចាប់ពីដើមឆ្នាំ ២០១៨មក ដោយ Oppo លក់ចេញបានដល់ទៅជាង ៩៥%។
របាយការណ៍ Counterpoint បានសន្និដ្ឋានថា ទីផ្សារស្មាតហ្វូនតម្លៃខ្ពស់នៅលើពិភពលោកមានការកើនឡើងចំនួន៧%នៅក្នុងត្រីមាសទី២ឆ្នាំ២០១៨។ ឯក្រុមហ៊ុន Apple, Samsung, OPPO, Huawei, Xiaomi, និងក្រុមហ៊ុនOne Plus រួមគ្នាមានចំណែកទីផ្សារ ៩១%នៃទីផ្សារទូរសព្ទចល័តលំដាប់ខ្ពស់នៅលើពិភពលោក។
ក្នុងចំណែកទីផ្សារទូរសព្ទលំដាប់ខ្ពស់ក្នុងតម្លៃចន្លោះពី ៤00 ទៅ ៦00 ដុល្លារ (ដែលស្មើនឹង ៤៥%នៃចំណែកទីផ្សារសរុប) OPPO ឈរនៅលំដាប់ទីមួយដោយមានចំណែកទីផ្សារ ២២% ។ បន្ទាប់មកគឺ Appleក៏មានចំណែកទីផ្សារ ២២% ហើយតាមពីក្រោយដោយ Samsung, Huawei, Xiaomi និង One Plus។
ក្នុងតម្លៃ ៦00 ដុល្លារទៅ ៨00 ដុល្លារ ក្រុមហ៊ុន Apple និង Samsung មានចំណែកទីផ្សារ៨៥% (ស្មើនឹង ៣៥%នៃចំណែកទីផ្សារសរុប)។ នៅក្នុងកម្រិតតម្លៃច្រើនជាង ៨00ដុល្លារ គឺ Apple មានចំណែកទីផ្សារ ៨៨% (ដែលស្មើប្រហែលនឹង ២០%នៃចំណែកទីផ្សារសរុប) ។ តាមរយៈទិន្នន័យនៃទីផ្សារស្មាតហ្វូនលំដាប់ខ្ពស់នៅចិន បញ្ជាក់ថា ក្រុមហ៊ុន Apple បានជាប់ចំណាត់ថ្នាក់លេខ១ ហើយក្រុមហ៊ុន OPPO ឈរនៅលំដាប់ទីពីរ។
ការសិក្សាទីផ្សារលក់ទូរសព្ទស្មាតហ្វូននៅចិន ដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint
ក្រុមហ៊ុនផលិតស្មាតហ្វូនចិនបាន "ធ្វើឱ្យប្រសើរឡើង" នូវផលិតផលស្មាតហ្វូនជាពិសេសគឺលក្ខណៈពិសេស និងមុខងារថ្មីៗជាច្រើន ហើយត្រង់ចំណុចនេះគឺ OPPO ធ្វើបានយ៉ាងល្អជាងគេ។ តួយ៉ាង OPPO Find X ដែលទើបចេញលក់កាលពីពេលថ្មីៗនេះ ទទួលការសរសើរជាឯកច្ឆន្ទពីសំណាក់ឧស្សាហកម្ម និងទីផ្សារ បន្ទាប់ពីការចាប់ផ្តើមផលិតផលជាមួយបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត មានដូចជាអេក្រង់កោង កាមេរ៉ាបង្កប់ខ្លួនបែប 3D និង បច្ចេកវិទ្យាសាកថ្មកំពូលលឿន SuperVOOC ជាដើម។
ក្រុមហ៊ុនទូរសព្ទដៃមួយនេះក៏បានចាប់ដៃគូសហការជាមួយសាកលវិទ្យាល័យ Stanford ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI ហើយបានធ្វើតេស្តពិសោធន៍យ៉ាងជោគជ័យទៅលើបច្ចេកវិទ្យា 5G សម្រាប់ការប្រើប្រាស់នៅលើស្មាតហ្វូននាពេលខាងមុខ។
លោក Shen Yi Ren ជំនួយការអគ្គនាយករងនៃក្រុមហ៊ុន OPPO និងជាប្រធានផ្នែកទីផ្សារនៅចិនដីគោកបាននិយាយថាក្រុមហ៊ុន OPPO នឹងក្លាយជាក្រុមហ៊ុនដំបូងគេដែលដាក់ឱ្យដំណើរការទូរស័ព្ទចល័តដែលទ្រទ្រង់ប្រព័ន្ធសេវា5G ៕
No comments:
Post a Comment